Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត យង់ ពៅ៖ បើទោះអាមេរិកមានអំពើហិង្សាក្នុងដំណើរការបោះឆ្នោត ក៏គ្មាននរណាហ៊ានរិះគន់ ព្រោះគេជាមហាអំណាច

22-07-2024 16:50

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានអះអាងថា នៅក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ មានការធ្វើឃាតប្រធានាធិបតីអាមេរិក រហូតដល់ទៅ៤នាក់ និងមានការប៉ុនប៉ងផ្សេងៗទៀតជាច្រើន ពោលគឺហិង្សានយោបាយនេះ កើតឡើងជារឿយៗនៅអាមេរិក បើទោះជាសហរដ្ឋអាមេរិក ជាប្រទេសមួយដែលតែងតែទាមទារឲ្យប្រទេសដទៃ រក្សានូវបរិយាកាសល្អក្នុងការបោះឆ្នោតក៏ដោយ។ ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត យង់ ពៅ បានអះអាងថា «យុត្តិធម៌តែងតែកើតមានចំពោះអ្នកដែលខ្លាំង នេះគឺជាកត្តាសត្យានុម័តនៅលើភពផែនដី បោះទោះបីជាអាមេរិកមានអំពើហិង្សានៅក្នុងដំណើរការបោះឆ្នោត ក៏គ្មាននរណាម្នាក់ហ៊ានរិះគន់អាមេរិកដែរ»

ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖