(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១ ក.ផ.ផ. ដែលមានការចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood៕