(ភ្នំពេញ)៖ លោបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ នោះសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវអាមេរិកសម្របសម្រួលជាមួយនឹងរុស្ស៊ី ដែលឈានដល់ការបិទបញ្ចប់ ប៉ុន្តែបញ្ហានៅតំបន់ចុងបូព៌ា នឹងត្រូវឡើងកម្ដៅខ្លាំងជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើសិនជាបញ្ហានៅតំបន់ចុងបូព៌ា ឡើងកម្ដៅមានន័យថា ប៉ះពាល់ដល់ប្រទេសចិន។ ការប៉ះពាល់រវាងចិន និងអាមេរិក អាចនឹងនាំឲ្យកម្ពុជារងឥទ្ធិពលផងដែរ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។

ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖

</p