(ភ្នំពេញ)៖ ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងនៅក្រោយការប៉ងធ្វើឃាតមិនបានសម្រេច និងត្រូវបានគេសន្និដ្ឋានថា អាចនាំឲ្យលោក ត្រាំ ឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ខាងមុខ។ ការកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងនេះ ត្រូវបានគេលើកឡើងថា តើការបាញ់ប្រហារនោះជាការរៀបចំរបស់លោក ត្រាំ ផ្ទាល់ ឬហៅម្យ៉ាងទៀតថា ជាល្បិចឈឺសាច់ឬយ៉ាងណា?
ឆ្លើយតបសំណួរនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា តាមសកម្មភាពនៃការបាញ់ប្រហារ វាមានភាគរយទាបណាស់ដែលជាល្បិចឈឺសាច់ ប៉ុន្តែលោកមិនច្រានចោល អំពីការចេះឆ្លៀតយកឱកាស នៃការបាញ់ប្រហារនេះ ដើម្បីបង្ហាញភាពក្លាហាន និងចំណេញដល់នយោបាយរបស់លោក ដូណាល់ ត្រាំ ឡើយ។
ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖