Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សុខ ទូច៖ ការដំឡើងអាករពិសេសលើបារី នឹងកាត់បន្ថយជំងឺដែលបង្កដោយការជក់បារី

22-07-2024 10:24

(ភ្នំពេញ)៖ បណ្ឌិត និងបញ្ញវន្តខ្មែរ បានជំរុញឱ្យមានការដំឡើងអាករពិសេសលើបារី ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលបណ្តាលមកពីការជួកបារីនេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងអាករពិសេសលើបារី នឹងកាត់បន្ថយជំងឺដែលបង្កដោយការជក់បារី ពីព្រោះអ្នកជក់បារីមានជីវភាពទាប បារីកាន់តែខ្ពស់ គាត់គ្មានលុយទិញគាត់នឹងកាត់បន្ថយជាស្វ័យប្រវត្តិ។

ថ្លែងក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា ធ្វើយ៉ាងណាពេលមុននឹងជក់បារី រូបអាសអាភាសកុំមានឱ្យសោះ រូបពិន័យ រូបខូចសួត រូបខូចបេះដូង ត្រូវដាក់នៅលើកញ្ចប់បារី នៅពេលដែលមើលឃើញមានអារម្មណ៍ថា គាត់នឹងដុតខ្លួនឯងហើយ។

លោកបណ្ឌិតបានបន្ដថា ដាក់រូបហើយបង្ហាញអំពីការបំផ្លាញមានចំនួន៥ រួមមាន៖ ទី១៖បំផ្លាញសុខភាពខ្លួនឯង ទី២៖ បំផ្លាញសង្គមគ្រួសារ ទី៣៖ បំផ្លាញប្រទេសជាតិ ទី៤៖ ពេលដែលយើងស្លាប់ទៅធ្វើឱ្យកំព្រាកូន កំព្រាប្ដី កំព្រាប្រពន្ធ និងបាត់កូនជាដើម និងទី៥៖ បង្ហាញឱ្យឃើញថា សង្គមមិនត្រូវការអ្នកទេ សង្គមមិនត្រូវការផ្សែងបារីទេ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖