(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងអ្នកឧកញ៉ា ទៀង ផល្លា មានសទ្ធាជ្រះថ្លាជឿជាក់មុតមាំក្នុងព្រះពុទ្ធសាសនា បានប្រគេនទៀនព្រះវស្សា សំពត់សាដក ទេយ្យវត្ថុ និងបច្ច័យដល់សម្តេចព្រះសង្ឃ និងព្រះរាជាគណៈចំនួន៧ព្រះអង្គ។
១. សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈសង្ឃធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់ប្រថាប់នៅវត្តបុទុមវតីធម្មយុត្ត ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. សម្តេចព្រះវ័នរត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តចន្ទបុរីវង្ស ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣. សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៤. សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាសង្ឃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តវិមានតេជះស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៥. សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសូធ្យស្ដាំវត្តបទុមវតីរាជវរារាមសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៦. ព្រះមេធានុរក្ស វជិរប្បញ្ញោបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្ដាំវត្តគល់ទទឹង ស្ថិតនៅសង្កាត់កោះក្របី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៧. ព្រះអគ្គញាណ សង សុខា ព្រះគ្រូសមុហ៍អនុគណខណ្ឌច្បារអំពៅ ព្រះនាយកពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្សនិរោធរង្សី និងជាព្រះចៅអធិការវត្តនិរោធរង្សី ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា ការប្រគេនទៀនព្រះវស្សានេះធ្វើឡើងនារសៀលទី២០ ខែកក្កដា ឆ្នាំ២០២៤ ពោលគឺក្នុងថ្ងៃអាសាឡ្ហបូជា ដោយក្នុងនោះមានអង្ករ៥បេ ទឹកផ្លែចំនួនឈើ៥កេស មីចំនួន៥កេស ទឹកក្រូចកូកាកូឡាចំនួន៥កេស ទឹកសុទ្ធវីតាល់ចំនួន៥កេស និងបានបវរណាបច្ច័យចំពោះសម្តេចនិងព្រះរាជាគណៈទាំង៧ព្រះអង្គ ក្នុងមួយព្រះអង្គចំនួន២លានរៀល៕