(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ. នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹស្វយ័តក្រុងភ្នំពេញ អាណត្តិទី៥ ក្នុងសម័យប្រជុំលើកទី ២៣ បានសម្រេចអោយ លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទិញអង្ករសែនក្រអូបចំនួន២០តោន ។
ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជា កសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444 ។
* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិន ទាន់គិតតម្លៃដឹកជញ្ជូន។
លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេល ណាបង ប្អូន ត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕