(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥ករណី ឃាត់ខ្លួនជនសង្ស័យ២៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់ខ្លួន១៥នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១១នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា១ ចាប់១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៦៥៦ករណី ឃាត់ខ្លួន១៣៩៥៥នាក់ (ស្រី១១៣០នាក់)៕