(ភ្នំពេញ)៖ ក្រុមហ៊ុន Cambodia Brewery Limited (CBL) បានរៀបចំកម្មវិធីពិសេសមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីប្រកាសបើកដំណើរការ លេខទូរស័ព្ទទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធីប្រូម៉ូសិនថ្មី សម្រាប់ពិធីអាពាហ៍ពិពាហ៍ជាមួយស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown ។
អ្នកចូលរួមជាង៣៥០នាក់ មកពីទូទាំងប្រទេសកម្ពុជា រួមមានម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ (ចុងភៅ) និងម្ចាស់ដេប៉ូចែកចាយនានា បានអញ្ជើញចូលរួម ក្នុងកម្មវិធីពិសេសនេះ ដែលមានការប្រកាសពីការផ្តល់ជូនប្រូម៉ូសិនថ្មី សម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកញ្ចប់លើកទឹកចិត្តសម្រាប់ដៃគូ អាជីវកម្មរបស់ក្រុមហ៊ុន CBL ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញយ៉ាងលម្អិត គេសង្កេតឃើញអ្នកចូលរួមមានចំណាប់អារម្មណ៍ខ្លាំង លើការគាំទ្រដែលក្រុមហ៊ុនCBL កំពុងផ្តល់ជូនដៃគូអាជីវកម្មរបស់ខ្លូន ដូចជាការរៀបចំឲ្យមាន ក្រុមការងារផ្តល់ជំនួយ តាមទូរស័ព្ទ សម្រាប់អតិថិជនធ្វើការទំនាក់ទំនងក្នុងកម្ម វិធីប្រូម៉ូសិនសម្រាប់ពិធីអាពាហ៍ពិពាហ៍ជាដើម។ លេខទូរស័ព្ទថ្មីនេះ ត្រូវបានដាក់ឲ្យដំណើរការជា ពិសេសសម្រាប់ដៃគូអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL ដើម្បីសាកសួរព័ត៌មាន និងបញ្ជាទិញស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។
កត្តាទាំងនេះនឹងធ្វើឲ្យប្រតិបត្តិការ កាន់តែមានភាពងាយស្រួល ការគ្រប់គ្រងនិងល្បឿនកាន់តែប្រសើរ ក្នុងការផ្គត់ផ្គងស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL ជាពិសេសស្រាបៀរ Heineken ដែលជាស្រាបៀរប្រកបដោយគុណភាពខ្ពស់ លំដាប់អន្តជាតិជាប់ចំណាត់លេខមួយ ទូទាំងពិភពលោក ឲ្យដល់គ្រប់កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ នៅប្រទេសកម្ពុជា។
កម្មវិធីនេះក៏មានការផ្តល់នូវព័ត៌មានថ្មីៗ អំពីការពង្រីករោងចក្រដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន CBL រួមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ លើការគ្រប់គ្រងគុណភាព ការពង្រីកសមត្ថភាពផលិត ការប្តេជ្ញាចិត្តរបស់បុគ្គលិកផ្នែកលក់ ព្រមទាំងការដឹកជញ្ជូន និងការចែកចាយប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាអតិថិជនទាំងអស់ ទទួលបានការផ្គត់ផ្គង់ស្រាបៀរ គ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនCBL គ្រប់គ្រាន់ក្នុងអំឡុងរដូវកាលអាពាហ៍ពិពាហ៍នេះ។
លើសពីនេះទៅទៀត ចាប់ពីពេលនេះតទៅ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ហាងលក់ភេសជ្ជៈទាំងអស់ អាចចុះឈ្មោះជាអ្នកផ្គត់ផ្គង់ស្រាបៀរសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។
កញ្ចប់លើកទឹកចិត្តថ្មីនេះ នឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកដែលមានបំណងរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដែលនឹងអាចធានាបានទាំងគុណភាពខ្ពស់ និងការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់កម្មវិធីរបស់ពួកគាត់។
ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) ម្ចាស់ដេប៉ូចែកចាយ ឬដៃគូអាពាហ៍ពិពាហ៍ ចង់បាននូវព័ត៌មានលម្អិតបន្ថែមទៀត សូមទំនាក់ទំនមកលេខ៖ 011-222400 ឬ 011-333500។