(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ីមផត អិចផត ដែលទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការនាំចូលស្រាម៉ាក «MACALLAN» ពីក្រុមហ៊ុនTHE MACLLAN DISTILERS LIMITED និងបានទទួលការអនុញ្ញាតិ ធ្វើការចែកចាយផ្ដាច់មុខ ក្នុងប្រទេសកម្ពុជា ពីក្រសួងពាណិជ្ជកម្មជាផ្លូវការ បានប្រកាសជូនដំណឹង ដល់អ្នកចែកចាយ ដោយខុសច្បាស់ សូមបញ្ឈប់រាល់ការនាំចូល ចែកចាយ និងលក់ដុំ ឬរាយ ផលិតផលស្រា វីស្គីម៉ាក «MACALLAN» ដោយរំលាភច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែង មិនស្មោះត្រង់នៃកម្ពុជា ចាប់ពីពេលនេះតទៅ, បើមិនដូច្នោះទេ ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ីមផត អ៉ិចផត ខូអិលធី និងដាក់ពាក្យបណ្តឹងទៅសម្ថតកិច្ច និងតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមរំឭកថា ក្រសួងពាណិជ្ជកម្មបាន បានឯកភាពយល់ព្រមកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផល ស្រាវីស្គីម៉ាក «MACALLAN» ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ីមផត អិចផត តាមរយៈលិខិតលេខ ៣៣០៤ ព.ណ កសប ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្ម។
ព័ត៌មានលម្អិត សម្រាប់អតិថិជនចង់ទទួលការកុម្ម៉ង់ ឬចង់ធ្វើការចែកចាយ និងលក់ដុំ ឬរាយបន្ត ផលិតផលស្រាវីស្គីម៉ាក «MACALLAN» សូមទំនាក់ទំនង មកផ្នែកបំរើសេវាកម្មរបស់ ក្រុមហ៊ុន អ៊ស ខ្មែរ អ៉ីមផត អិចផត ខូអិលធីតាមរយៈលេខទូរស័ព្ទ ០២៣ ៩០០ ៩៧៦/០២៣ ៩២៥ ៦៦៦/០១២ ៦៩៨ ១០០ និង០៩២ ២១៤ ៦២៣៕