(ព្រៃវែង)៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយក នៃវិទ្យាល័យព្រៃព្នៅ ព្រមទាំងរដ្ឋបាលឃុំព្រៃព្នៅ រដ្ឋបាលស្រុកពារាំង នៃខេត្តព្រៃវែង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់អគារសិក្សាដល់វិទ្យាល័យព្រៃព្នៅ។
ការសាងសង់រួមមាន៖ អគារសិក្សា១ខ្នង កម្ពស់៤ជាន់ស្មើនឹង៣២បន្ទប់, អគារទីចាត់ការ ១ខ្នង ៣បន្ទប់, កុំព្យូទ័រ ១០គ្រឿង, ធុងបាស LD, ម៉ៃក្រូហ្វូន សម្រាប់មុខវិជ្ជាសិល្បៈ១ឈុត, តារាងបាល់ទះ, បាល់ទាត់ និងបាល់បោះ ១ឈុត, ចាក់សាបផ្លូវដើរចូលសាលារៀន ដែលសាងសង់ថ្មី ធ្វើរបងសាលារៀនបន្ថែម ៥០ម៉ែត្រ, ស្លាយបញ្ចាំង ៥ឈុត, ម៉ាស៊ីនព្រីនធ័រ ៥គ្រឿង និងម៉ាស៊ីនថតចម្លងខ្នាតធំ ៥គ្រឿង, អំពូលសូឡា ៥០០w ចំនួន ១០០គ្រាប់ព្រមទាំងសម្ភារៈបរិក្ខាសិក្សាជាច្រើន ដែលប្រវត្តិសាស្រ្តសម្រាប់វិទ្យាល័យព្រៃព្នៅ នៃស្រុកពារាំង ខេត្តព្រៃវែង៕