(ភ្នំពេញ)៖ ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងរយៈពេល៤ខែខាងមុខនេះ ប្រទេសកម្ពុជាបានត្រៀមរៀបចំ និងស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោកមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់នេះ។

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងត្រូវកសាងឡើងដើម្បីឆ្លើយតបទៅនឹងចំណុចខ្វះខាតក្នុងការអនុវត្ត និងជួយឱ្យសម្រេចបាននូវគោលបំណងនៃអនុសញ្ញាអូតាវ៉ា ក្នុងការខិតកាន់តែជិតនូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការបន្តការប្តេជ្ញាចិត្តនយោបាយ និងការយកចិត្តទុកដាក់លើផ្នែកមនុស្សធម៌៕

សូមទស្សនាវីដេអូខាងក្រោម៖