(ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ដោយបង្ហាញពីសកម្មភាពថ្ងៃចុងសប្តាហ៍។
នៅថ្ងៃចុងសប្តាហ៍លោកឆ្លៀតពេលដើរផ្សារទំនើប ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាជនផងដែរ និងដើម្បីភ្លក់ផលិតផលរបស់កម្ពុជាផងដែរ។
ក្នុងពេលដើរផ្សារនោះ លោកបានទិញអង្ករកម្ពុជា គ្រាប់ស្វាយចន្ទី ចេក និងអាហារមួយចំនួនទៀត។ អ្វីដែលងាយស្រួលនោះ នៅពេលទូទាត់ប្រាក់ លោកអាចបង់ប្រាក់តាមរយៈ WeChat បានយ៉ាងងាយ៕