(តាកែវ)៖ អតីតសិស្សវិទ្យាល័យព្រៃសណ្តែក បាក់ឌុបឆ្នាំ១៩៩៧ ១៩៩៨ និង១៩៩៩ ដែលមាន កញ្ញា អ៊ុក សាមាណា ជាតំណាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានផ្តួចផ្តើមកៀរគរថវិកា រៀបចំកម្មវិធីចែកសម្ភារសិក្សាជូនដល់សិស្ស សាលាបឋមសិក្សាដូនភើ និងដាំដើមឈើក្នុងសាលា ដែលស្ថិតនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មានសិស្សសរុប ចំនួន ២៨០នាក់ និងលោកគ្រូ អ្នកគ្រូសរុប ចំនួន ១៤នាក់។
ក្នុងឱកាសនោះ អតីតសិស្សវិទ្យាល័យព្រៃសណ្តែក បាក់ឌុបឆ្នាំ១៩៩៧ ១៩៩៨ និង១៩៩៩ ក៏បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ វត្តក្រសាំងបវរ ហៅវត្តដូនភើ ផងដែរ៕