(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ថា នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌរួមជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់៨នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់និងម៉ូតូ៤គ្រឿង នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិ លេខ ៦A ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរី វុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌតែងតែសហការនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានដើម្បីបន្តយាមល្បាតស្ទើររៀងរាល់យប់ និងបង្ក្រាបបក្ខពួកក្រុមជនសង្ស័យទាំងប្រើប្រាស់ និងជួញដូរគ្រឿញៀន។ លោកបន្តថា ជាក់ស្ដែងនៅយប់មិញនេះបន្ទាប់ពី កម្លាំងនគរបាលយើងបាន បន្តដាក់ដើម្បីត្រួតពិនិត្យលើ មធ្យោបាយផ្សេងៗ តាមបណ្ដោយ ផ្លូវជាតិលេខ៦A ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខណ្ឌស្រាប់តែ ប្រទះឃើញបក្ខពួកក្រុមជនសង្ស័យ ជិះម៉ូតូ៤គ្រឿង ដោយមានការសង្ស័យ ទើបធ្វើការឃាត់ និងត្រួតពិនិត្យម្ដងម្នាក់ៗ ហើយរកឃើញក្រាមពណ៍សថ្លា ជាថ្នាំញៀន៤កញ្ចប់ដែលជនសង្ស័យ រក្សាទុកក្នុងបំណងយកទៅប្រើប្រាស់។

ជាមួយគ្នានោះសមត្ថកិច្ច បានដកហូតមធ្យោបាយ ធ្វើដំណើរមាន ម៉ូតូ៤គ្រឿងផងដែរ។ លោកវរសេនីយ៍ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ១-ឈ្មោះសល់ ពីរឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រោងចក្រ និងទី២-ឈ្មោះសុង ជឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះជ្រៀ ធាងអៀង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ និងទី៤-ឈ្មោះព្រិល ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ទី៥-ឈ្មោះជួង សុខមាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ និងទី៦-ឈ្មោះយ៉េត សុភ័ក្ត្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មករសំណង់ និង ទី៧-ឈ្មោះធា វណ្ណរ៉ា ភេទប្រុ ស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ និងទី៨-ឈ្មោះខែម គឹមស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារដើម្បីចាត់ការតាមនីតិវិធី៕