(កំពង់ស្ពឺ)៖ ដោយសារតែមើលឃើញពីសារសំខាន់ នៃធម្មជាតិ ដែលបានផ្សាភ្ជាប់ជានិច្ចចំពោះវិស័យទេសចរណ៍ ហើយជាទូទៅមនុស្សមិនអាចខ្វះធម្មជាតិបានឡើយ។ កាលណាមនុស្សបំផ្លាញធម្មជាតិ ពិតណាស់មិនយូរមិនឆាប់ធម្មជាតិ ងាកមកបំផ្លាញមនុស្សវិញតាមរូបភាពផ្សេងៗដូចជា ក្តៅខ្លាំង ភ្លៀងមិនទៀងទាត់ ធ្វើឲ្យជំនន់ទឹកភ្លៀង។ល។
កក្តានេះហើយបានធ្វើឲ្យអាកាសធាតុមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះយើងត្រូវតែរួមគ្នាការពារព្រៃឈើ ការពារធនធានធម្មជាតិ ការពារបរិស្ថាន ជាពិសេសនាំគ្នាសហការដាំកូនឈើឡើងវិញឲ្យបានទាំងអស់គ្នា ទាំងនៅតាមសហគមន៍ព្រៃឈើ តាមលំនៅដ្ឋានផងដែរ។
ខាងលើនេះជាការលើកឡើងរបស់លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងពេលដឹកនាំក្រុមការងារចុះដាំដើមផ្កាក្ងោកលម្អតាមដងផ្លូវឡើងទៅកាន់ភ្នំគីរីរម្យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
លោក ចន្ទ័ថេត ថានរៈ បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំមន្រ្តីការិយាល័យ ឧឡានជាតិគីរីរម្យ រួមមានលោក ខន សុខុន ប្រធានការិយាល័យ លោក ឃាង វុធពៅ អនុប្រធានការិយាល័យ និងតំណាង មេឃុំត្រែងត្តយឹង ឃុំចំបក់ និងឃុំលោកយាយម៉ៅពេជ្រនិល ដើម្បីដាំដើមក្ងោកអបសងខាងច្រកចូលពីផ្លូវជាតិលេខ៤រហូតដល់មជ្ឈមណ្ឌល ព្រះពុទ្ធសាសនាកម្ពុជា ហើយមន្ត្រីបរិស្ថាននិងបន្តថែរក្សាកូនឈើទាំងផងដែរ។
លោកប្រធានបានបន្តថា គោលបំណងចង់នៃការដាំកូនឈើ ចង់ឲ្យរុក្ខជាតិបៃតងលម្អរដោយផ្កាពណ៌ក្រហមឈបដិសណ្ថារកិច្ចស្វាគមចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការមកដើរលេងលេងកំសាន្ត នៅជុំរំវាលស្រល់ដ៏ស្រស់បំព្រងស្ថិតនៅលើខ្នងភ្នំគីរីរម្យ៕