(ក្រចេះ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងស៊ីសងខុស ច្បាប់ នៅក្នុងមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាពលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងលោក ស្រេង សុភាព នាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។
លោក រស់ ភីរុណ បានលើកថា កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ គឺ៖
១- បង្កើតឱ្យមានវេទិកាពិភាក្សពិគ្រោះនិងផ្លាស់ប្តូរមតិយោ បល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលបាននិងកំពុងកើត មានឡើងនៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
២- បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តក្រចេះសំដៅផ្លាស់ប្តូរ ព័ត៌ មាន និងសហការក្នុងការគ្រប់គ្រង។
៣- តាមដានត្រួតពិនិត្យនិងចាត់ វិធានការ លើការធ្វើអាជី វកម្មល្បែងស៊ី សងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញា ប័ណ្ណឬ អាជ្ញាប័ណ្ណសាខានិងលិខិត អនុញ្ញាតប៉ុស្តិ៍សេវាពីគ.ល.ក. និងលើកកម្ពស់ការ យល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីជំរុញអនុលោមភាពនិងការ ទទួលខុសត្រូវ របស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជ មាន ជាអតិបរមាពីល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ។
បើតាមការបញ្ជាក់របស់លោក ស្រេង សុភាព អភិបាលខេត្តស្តីទី កន្លងទៅ ខេត្តក្រចេះមានក្រុមហ៊ុនចំនួន៥ដែលបានបើកអាជីវកម្មឆ្នោតផ្សង សំណាងនិងឆ្នោតឡូតូសរុប ១៣២ទីតាំង ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តក្រុងស្រុកបានចុះបិទអាជីវកម្មល្បែងរបស់ក្រុមហ៊ុនទាំងនោះ និងមកដល់បច្ចុប្បន្នពុំមានដំណើរ និងបើកថ្មីនោះទេ។
ទន្ទឹមនេះ រដ្ឋបាលខេត្តបានដឹកនាំនិងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចសង្កេតឃ្លាំមើល និងត្រួតពិនិត្យនៅមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ក្នុងករណីមានបើកអាជីវកម្មល្បែង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺត្រូវតែបង្ក្រាបជាបន្ទាន់ និងត្រូវអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតដើម្បីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕