(ភ្នំពេញ)៖ ព្រឹត្តិការណ៍ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលជាថ្មីជាមួយមហាអំណាចសហរដ្ឋអាមេរិក ដោយឃាតករបានបាញ់ប្រហារប៉ុនប៉ងធ្វើឃាត លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនឈរឈ្មោះប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីជាថ្មីជាមួយ លោក ចូ បៃដិន នាខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខនេះ។

នេះមិនមែនជាលើកទី១ឡើយ នៃការបាញ់ប្រហារធ្វើឃាតប្រធានាធិបតី ឬអតីតប្រធានាធីបតីនៅអាមេរិក ប៉ុន្តែចំពោះស្ថានការណ៍កើតឡើងនៅពេលនេះ យើងពិតជាចាប់អារម្មណ៍ខ្លាំងដោយសារតែអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ តើមកទល់ពេលនេះ សភាពការណ៍សន្តិសុខ ក៏ដូចជាបរិយាកាសនយោបាយជុំវិញការឃោសនាបោះឆ្នោតនៅអាមេរិកមានការប្រែប្រួលដូចម្តេច? តើមាននរណានៅពីក្រោយការប៉ុនប៉ងធ្វើឃាតនេះដែរឬទេ? ដំណើរការស៊ើបអង្កេតមានវឌ្ឍនភាពយ៉ាងណាខ្លះ?

ដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ កម្មវិធី Fresh Talk របស់យើងមានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមដោយក្នុងនោះមាន៖

វាគ្មិន៖
- លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕