(សេអ៊ូល)៖ អាមេរិកបានធ្វើការហោះហើរយន្តហោះ ទម្លាប់គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនម្តងទៀត នៅថ្ងៃពុធនេះ ដោយយន្តហោះមួយគ្រឿងក្នុងចំណោមពីរគ្រឿង បានធ្វើការចុះចតនៅមូលដ្ឋាន ទ័ពអាកាសមួយកន្លែង ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

មន្រ្តីយោធាតំណាង កូរ៉េខាងត្បូង-អាមេរិក មួយរូប បាននិយាយថា ការហោះហើរនៃយន្តហោះ ទម្លាក់គ្រាប់បែកមួយគូនេះ គឺត្រូវបានធ្វើឡើងដោយសម្ព័ន្ធមិត្តដ៏ខ្លាំងក្លា របស់កូរ៉េខាងត្បូងគឺអាមេរិក ក្នុងគោលបំណងសំញ៉ែងពីកម្លាំងយោធារបស់ខ្លួន ដូចវត្ថុបំណងក្នុងការហោះហើរបង្អួតលើកទីមួយដែរ។

គួរបញ្ជាក់ថា នេះជាការហោះហើរលើកទីពីរហើយ បន្ទាប់ពីអាមេរិកបានបញ្ជូលយន្តហោះ B-1B Lancer ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូង នៅក្រោយការបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានធ្វើឡើងដោយកូរ៉េខាងជើង៕