(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ និងសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយនេះ គ្រោងនឹងរៀបចំឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៕