(ប៉េកាំង)៖ ថ្ងៃទី១៧ ខែកក្កដា សន្និសីទប្រកាសព័ត៌មានស្តីពីការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រាប់ការផ្សាយបន្តផ្ទាល់ពី ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។
កម្មវិធីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចំនួន១០ ដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនស្រាវជ្រាវ និងអភិវឌ្ឍដោយម្ចាស់ការ ត្រូវបានបញ្ចេញ រួមមាន ការផលិតរលកសញ្ញាសាធារណៈ សម្រាប់ទូរទស្សន៍រូបភាពភ្លឺច្បាស់ កម្រិត 8K/SD ការកែសម្រួលតាមកម្មវិធី AI ការថតនិងផលិតដោយកម្មវិធីដោយមា AI ជាជំនួយជាដើម។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដែលបានឈ្នះការដេញថ្លៃក្នុងគម្រោងច្រើនបំផុត សម្រាប់ការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជំរុញយ៉ាងសកម្ម នូវការច្នៃប្រឌិតថ្មីដោយរួមបញ្ចូល “គំនិត+សិល្បៈ+បច្ចេកទេស” ប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាថ្មី ដូចជា 8K/SD ភាពវៃឆ្លាតសិប្បនិម្មិត 5G និង Cloud ព្រមទាំងប្រើប្រព័ន្ធផលិតកម្មវិធី និងចាក់ផ្សាយដែលសិក្សាស្រាវជ្រាវ ដោយម្ចាស់ការនិងបរិក្ខារសំខាន់ៗ ដើម្បីធ្វើការផ្សព្វផ្សាយដោយគ្រប់ជ្រុងជ្រោយ ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស និងផ្តល់ជូនទស្សនិកជនទូទាំងពិភពលោក នូវចំណីអារម្មណ៍ដ៏ពិសេស៕
វិទ្យុមិត្តភាពកម្ពុជាចិន