(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកស្រី Yael Braun-Pivet ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋបារាំង ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងសារលិខិត នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានសរសេរថា សូមអបអរសាទរដ៏ជ្រាលជ្រៅបំផុតចំពោះ លោកស្រីប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភាសាជាថ្មី នៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ៕