(ភ្នំពេញ)៖ លោកបណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ SME តំណាងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោSME និងជាប្រធាន FASMEC និងបានអញ្ជើញអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល» និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែរបានរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ២៩នាក់៕