(ពិភពលោក)៖ នៅថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ព្រោងព្រាត អំពីបញ្ហាគាំងប្រព័ន្ធ IT ក្នុងទ្រង់ទ្រាយធំ ដែលប៉ះពាល់លើប្រតិបត្តិការរបស់វិស័យផ្សេងៗ ដូចជាអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ ជាដើម ក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។