(ភ្នំពេញ)៖ ពលករ ពលការិនីខ្មែរ៣នាក់ ដែលត្រូវបានឃុំនៅពន្ធនាគារ Semeyih របស់ប្រទេសម៉ាឡេស៊ី នឹងត្រូវស្ថានទូតខ្មែរបញ្ជូនឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីត្រូវបានដោះលែង។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេស បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការជាតិ ទេសសន្ដរប្រវេសន៍ណ (IOM) រៀបចំមាតុភូមិនិវត្តន៍ឲ្យពលរដ្ឋខ្មែរ៣នាក់ ដែលបានជាប់ឃុំនៅពន្ធនាគារ Semenyih នៃរដ្ឋSelangor ប្រទេសម៉ាឡេស៊ី ដោយសារលិខិតឆ្លងដែនផុតសុពលភាព។
ក្រសួងការបរទេស ក៏បានបញ្ជាក់ដែរថា ពលករទាំង៣នាក់នេះ នឹងមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នាម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញានេះ តាមជើងយន្ដហោះលេខ MH ៧៦២៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖