(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា អញ្ជើញសាធារណជនចូលរួមស្តាប់បាឋកថា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨កន្លះព្រឹក នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
វាគ្មិនកិត្តិយសដោយលោកបណ្ឌិត ហេង ពិភាល់ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបុរាណវិទ្យា Cotsen (សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអិនជីលេស UCLA) និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក៕