(ភ្នំពេញ)៖ ឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោSME និងជាប្រធាន FASMEC បានដឹកនាំសមាជិក អញ្ជើញធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ចំនួន៥ថ្ងៃ (គឺចាប់ពីទី ១៤-១៨ ខែកក្កដា ឆ្នាំ២០២៤) ដោយមានគោលបំណងដើម្បីសិក្សាតម្រូវការទីផ្សារ ក្នុងការនាំចេញផលិតផលកសិផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមប្រឹក្សាភិបាល FASMEC ក៏បានជួបសម្ដែងការគួរសមជាមួយលោក ងួន វិសុទ្ធ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ និងបានរួមដំណើរទៅស្វែងយល់ពីទីផ្សារបោះដុំផ្លែឈើស្រស់មួយចំនូនដូចជា៖
-ផ្សារបោះដុំផ្លែឈើ Jiaxing Guang Hai Market
-ផ្សារលក់បោះដុំផ្លែឈើ Shanghai Huizhan Fruit and Vegetable Wholesales Market
-ក្រុមហ៊ុន ដែលទទួលទិញផលិតផលកសិកម្ម ក្មុងប្រទេសចិន ព្រមទាំងទៅមើលទីតាំងផ្សារផ្សេងៗទៀត ។
និងក្រុមហ៊ុននាំផ្លែឈើចូលប្រទេសចិន ដូចជា៖
-ក្រុមហ៊ុន Shanghai Nowfrutti Co., Ltd.
-ក្រុមហ៊ុន Shanghai Grandfruit Import & Expot Co., Ltd
-ក្រុមហ៊ុន Shanghai Xingwan Trading Co., Ltd
ជាលទ្ធផលអ្នកនាំផលិតផលផ្លែឈើមានចំណាប់អារម្មណ៍ខ្លាំង និងចង់បញ្ជាទិញផលិតផលកសិកម្មពីប្រទេសកម្ពុជាយើង ។
គណប្រតិភូអគ្គកុងសុល និងប្រតិភូពីFASMEC បានវាយវិជ្ជមាន ព្រមទាំងបានកោតសរសើរ និងគាំទ្រឲ្យមានការធ្វើទស្សនកិច្ចដ៏មានតម្លៃបែបនេះឲ្យបានកាន់តែច្រើនទៀតនៅថ្ងៃខាងមុខ។