(ភ្នំពេញ)៖ លោក មួង សុភ័ក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវប្រចាំសមាគម១០០រាត្រី បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេស យុវជន និស្សិតបញ្ញាវ័ន្ត សូមកុំចូលរួមជាមួយទណ្ឌិត សម រង្សី ពាក់ព័ន្ធនឹងគម្រោងការបង្កើត ចូលរួមជាមួយរដ្ឋាភិបាលក្រៅប្រទេស ពីព្រោះជារឿងខុសច្បាប់នឹងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងដានប្រវត្តិសាស្រ្ត ដែលខ្មែរបែកបាក់។
លោកបានបន្ថែមថា សូមប្រជាពលរដ្ឋខ្មែរ មេត្តាសម្លឹងទៅមើលដានប្រវត្តិសាស្ត្រឱ្យច្បាស់ថា ដោយសារតែការឃោសនារបស់អ្នកនយោបាយគ្មានគោលដៅអភិវឌ្ឍជាតិពិតប្រាកដ ប៉ុន្តែ បែរជាយកលេសស្នេហាជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកបានធ្វើឱ្យមាតុភូមិកម្ពុជា រងគ្រោះជាបន្តបន្ទាប់។
លោក មួង សុភ័ក្ត្រ បានលើកឡើងថា មានតែការចូលរួមជំរុញការអភិវឌ្ឍកែប្រែប្រទេសឱ្យមានភាពជឿនលឿននៅក្នុងតំបន់ និងការបង្ហាញសាមគ្គីភាពក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ទើបជារឿងដ៏ល្អសម្រាប់ប្រជាពលរដ្ឋគួខ្មែររតែធ្វើ ទៅតាមសមត្ថភាព និងការលះបង់របស់ខ្លួន ដើម្បីមាតុភូមិកម្ពុជា បានខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ៕
ខាងក្រោមនេះជាការលើកឡើងរបស់ប្រធានក្រុមអ្នកស្រាវជ្រាវប្រចាំសមាគម ១០០រាត្រី៖