(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងដល់បរធនបាល បរធនបាល ទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា៖ ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត (EYES REAL ESTATE CO., LTD.) ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
បរធនបាលបរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត (EYES REAL ESTATE CO., LTD.)។
ដូចនេះសូមបរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕