(ភ្នំពេញ)៖ លោក ជា ចាន់តូ, លោកស្រី ខៀវ ស៊ីណា ជាចាន់តូ និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អមដោយពុទ្ធបរិស័ទ បានយកទៀនចំណាំព្រះវស្សា និងទេយ្យទានមួយចំនួនទៀត ប្រគេនសម្ដេចព្រះចៅអធិការ និងព្រះសង្ឃវត្តឧណ្ណាលោម។
ទេយ្យវត្ថុ ដែលបានប្រគេននោះរួមមាន៖
១៖ អង្ករ ចំនួន ៣២ បាវ
២៖ មី ចំនួន ៣២ កេស
៣៖ ទឹកសុទ្ធ ចំនួន ៣២ កេស
៤៖ ភេសជ្ជៈអូអីឈិ ចំនួន ៣២ កេស
៥៖ ប្រអប់អាហារទុកបានយូរ ចំនួន ៣២ ប្រអប់ (ប្រអប់នីមួយៗមាន ស្ករស ៤ គីឡូ ទឹកដោះគោ ៥ កំប៉ុង កាហ្វេ ១យួរ ទឹកសាអ៉ីវ១យួរ អំបិល ២ គីឡូ និងត្រីខ១យួរ)
៦៖ បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល)៕