(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តអញ្ជើញ​​ទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជន មកពីមន្ទីរអង្គភាពចំនួន១៣អង្គភាព ដើម្បីបុព្វហេតុមនុស្សធម៌ជួយជនងាយរងគ្រោះផ្សេងៗ។

មន្ទីរអង្គភាពចំនួន ១៣អង្គភាពរួមមាន៖

១៖ លោក ជា ណាង ប្រធាមអង្គភាពអគ្គិសនីខេត្តបាត់ដំបង និងសហការីព្រម ទាំងនិយោជិក ឧបត្ថម្ភថវិកាចំនួន ២០លានរៀល
២៖ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងសហការីនៃគ្រឹះស្ថានសិក្សា ឧបត្ថម្ភថវិកាចំនួន ១៤,១៣៨,៦០០រៀល
៣៖ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង និងសហការី ព្រមទាំងសប្បុរសជនឧបត្ថម្ភថវិកាចំនួន ១០លានរៀល
៤៖ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងនិងសហការី ឧបត្ថម្ភថវិកាចំនួន ៧លានរៀល
៥៖ សាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ឧបត្ថម្ភថវិកាចំនួន ៤,៤៤០,០០០រៀល

៦៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបងនិងសហការី ឧបត្តម្ភថវិកាចំនួន ២,៥០០,០០០រៀល
៧៖ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ខេត្តបាត់ដំបងឧបត្តម្ភថវិកាចំនួន ៣,៣០០,០០០រៀល
៨៖ លោក ជា សុធន ប្រធានសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបងនិងសហការី ឧបត្តម្ភថវិកាចំនួន ២,០០០,០០០រៀល
៩-លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងសហការីឧបត្តម្ភថវិកាចំនួន ១,៣៥០,០០០រៀល

១០៖ លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្តបាត់ដំបងនិងសហការី ឧបត្ថម្ភថវិកាចំនួន ១លាន ២សែនរៀល
១១៖ សាយ សុភា ប្រធានព្រះរាជដំណាក់ខេត្តបាត់ដំបង ឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល
១២៖ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងនិងសហការិ ឧបត្ថម្ភថវិកាចំនួន ១លានរៀល
១៣៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)សាខាខេត្តបាត់ដំបង ឧបត្ថម្ភថវិកាចំនួន ១លានរៀល។

សប្បុរស់ជនទាំងអស់ដែលបានឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ស្ថិតក្នុងឱកាសនោះ លោក សុខ លូ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១២១អង្គ/នាក់ និងមន្ទីរអង្គភាព ដែលសរុបថវិកា ១៨៨,៨២៣,៦០០ រៀល និង ២៥,៥៩៨.៩៥ដុល្លារ ផងដែរ។

ជាមួយគ្នានេះ លោកប្រធាន បានជម្រាបជូនគណៈប្រតិភូទាំងអស់ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង អនុសាខាក្រុង ស្រុក ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងរយៈពេល៧ខែគិតត្រឹមថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤នេះនេះ សាខាបានឆ្លើយតបសកម្មភាពមនុស្ស ធម៌ ជាពិសេសប្រជាពលរដ្ឋងាយរងងគ្រោះបានសរុប ១,០៨៦គ្រួសារ លើក ក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង ក្នុងសាខាបានធ្វើផ្ទះមនុស្សធម៌ជូនគ្រួសារជួបកាលំបាកខ្លាំង មានដីតែគ្មានទីជម្រកបានចំនួន ៣ខ្នង ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បានទាន់ពេលវេលានិង ស្របតាមទិសស្លោក " កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះ
ស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល) និង #CambodianRedCrossBattambangBranch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖
#ធនាគារកាណាឌីយ៉ា(CANADIA) (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882
#ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828 (ប្រាក់រៀល) 03000354153838
#ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989

ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ៖-លោក សួស សុភ័ក្រ្ត 076 33 36 017 លោក កង ប៊ន : 092 81 53 73 លោក កុសុម សុភីនារ៉ា061 81 81 16 ៕