(ភ្នំពេញ)៖ វីដេអូដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះកាលពីថ្ងៃទី១៧ ខែកក្កដាម្សិលមិញដោយប្រកាសស្វែងរកយុវតី ម្ចាស់សំនៀងបទ «ស្ពានសាងស្នេហ៍» ដែលជាបទនិពន្ធដោយសម្តេចផ្ទាល់ ទាក់ទងជីវិតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានក្លាយជាវីដេអូប្រវត្តិសាស្ត្រ សម្រាប់ Facebook សម្តេចតេជោ ដោយសារមានចំនួនចូលអ្នកទស្សនាច្រើនជាងគេបំផុត រហូតដល់ជាង ១០លានដង (10M plays) ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
មិនមែនបញ្ឈប់ត្រឹមមានអ្នកទស្សនាជាង ១០ដងនេះទេ វីដេអូចម្រៀងនេះ កំពុងទទួលទទួលបានការចូលទស្សនាកើនឡើងជាបន្តបន្ទាប់។
សូមជម្រាបថា យុវតីដែលច្រៀងបទ «ស្ពានសាងស្នេហ៍» ហើយសម្តេចប្រកាសរកនេះ មានឈ្មោះ សាយ ស៉ីណា ជាសិស្សនៅវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បន្ទាប់ពីបានស្គាល់អត្តសញ្ញាណ សម្តេចតេជោបានព្យាយាមជួបយុវតី សាយ ស៉ីណា តាម Telegram ដើម្បីសួរនាំពីការរៀនសូត្រ និងជីវភាពគ្រួសារ ព្រមទាំងបានជួយថវិកាខ្លះសម្រាប់រូបនាង និងឪពុកម្តាយផងដែរ។
បន្ថែមពីនេះ សម្តេចបានយល់ព្រមតាមសំណើរបស់យុវតី សាយ ស៉ីណា ដែលស្នើឱ្យជួយសាងសង់អគារសិក្សា១ខ្នង វិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ជាប្រយោជន៍រួមសម្រាប់សិស្សានុសិស្សទូទៅ៕