(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសហការី នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តចំនួនពីរ គឺវត្តត្រើយកោះ និងវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច ស្ថិតក្នុងសង្កាត់ត្រើយកោះ និងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗ រួមមាន៖ ទៀនចំណាំព្រះវស្សា១គូរ, អង្ករ២បាវ, ត្រីខ ៥យួរ, ស្ករស៥គីឡូ, ទឹកស៊ីអ៉ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត៥គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ ៥កេស, សៀងផ្អែម ១០គីឡូ, ខ្ទឹមស ៥គីឡូ, សាប៊ូម្សៅ ៥កញ្ចប់, ផ្កាឈូក៧ទង, ទឹកសុទ្ធ ៥កេស និងបច្ច័យ ចំនួន៥០ម៉ឺនរៀលផងដែរ៕