(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
តាមអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងដូចខាងក្រោម៖
*ទី១៖ លោក សុខ ភា ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាលរងខេត្ដកំពង់ស្ពឺ ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ
*ទី២៖ លោក នៃ គង់ ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្ដកំពត ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ
*ទី៣៖ លោក សាមុត សុធារិទ្ធ (ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ) ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ឲ្យកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖