(ភ្នំពេញ)៖ គិតរហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ TikTok ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានអ្នកតាមដាន (Follower) កើនដល់១លាននាក់ហើយ ខណៈដែលមានអ្នក Like ជាង២៣លាននាក់។
បណ្តាញ TikTok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចាប់ផ្តើមប្រើប្រាស់កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ។
TikTok ជាបណ្តាញសង្គមដ៏ពេញនិយមមួយរបស់ពិភពលោក នាពេលបច្ចុប្បន្នដោយបណ្តាញសង្គមនេះផ្តោតសំខាន់លើការផ្សព្វផ្សាយជាវីដេអូ ក្នុងចំណោមអ្នកប្រើប្រាស់។ ក្រៅពីមានបណ្តាញ TikTok សម្តេចតេជោ ហ៊ុន សែន ក៏មានបណ្តាញ Telegram, Facebook, X, YouTube ព្រមទាំង Website ផងដែរ៕
https://www.tiktok.com/@hunsenofcambodia