Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់វេទិកា UN វាយប្រហារ លើលោក ពូទីន និង លោក ត្រាំភ៍ ហើយថា «លទ្ធិប្រជាធិបតេយ្យ ជាស្នូលនៃសិទ្ធិមនុស្ស»

21-09-2016 11:55

(យូអិន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់កិច្ចប្រជុំកំពូលនៃ បណ្តាមេដឹកនាំពិភពលោក ក្នុងទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ (UN) ធ្វើជាវេទិកានៃ ការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ទៅលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និង បេក្ខជន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំភ៍។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ការរីកចំរើនដំបូងបំផុតនៃសិទ្ធិមនុស្ស នោះគឺបានមកពិលទ្ធិប្រជាធិបតេយ្យនោះ» ហើយការរីកដុះដាល ដូចផ្សិតនៃការគោរពសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកនេះ ក៏បានសាយភាយពាសពេញសកលោក ផងដែរ។ មានមនុស្សចំនួន កំពុងគិតគូរពីបុរសខ្លាំង សម្រាប់ការបោះឆ្នោតនៅអាមេរិក ចុងឆ្នាំ ២០១៦នេះ ក៏ដូចជា រុស្ស៊ី និង ចិន ទំនងជាកំពុងគិតថាលោក ដូណាល់ ត្រាំភ៍ នឹងឈ្នះ ប៉ុន្តែការលើក ឡើងបែបនេះត្រូវបានលោក អូបាម៉ា លើកឡើងថា «ខ្ញុំជឿថាការគិតរបៀបនេះ គឺខុសហើយ»

លោក អូបាម៉ា ក៏បានឲ្យនិយមន័យផងដែរ ចំពោះពាក្យថា «បុរសខ្លាំង» ដោយទីមួយនោះគឺសំដៅទៅ មេដឹកនាំដែលតែងធ្វើការបង្ក្រាបអ្នកប្រឆាំងខ្លួន និងបង្កឲ្យមានជម្លោះនៅក្នុងប្រទេសខ្លួនឯង ឬ ក៏ការបង្កើតចេញជាលេសថាមានសត្រូវនៅបរទេស ហើយក៏បង្កជាសង្គ្រាមឡើងតែម្តង។ ការថ្លែងរបស់ អូបាម៉ា បែបនេះគឺជាលើកទីមួយហើយ បន្ទាប់ពីរយៈពេល ៥០ថ្ងៃ ដែលអាមេរិកបាន ជ្រើសរើសយក បេក្ខជនពីររូបមកពីគណបក្សពីរផ្សេងគ្នា ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតី នោះគឺលោក ដូណាល់ ត្រាំភ៍ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី ហ៊ីលឡារី គ្លីនតុន នៃបក្សប្រជាធិបតេយ្យ៕