(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួន សម្រាប់ធ្វើការផ្សព្វផ្សាយក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។
អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារតាមរបៀបវារៈ ម្តងមួយៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖
ទី១៖ ឯកភាពលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយនៅតាមទីសាធារណៈ និងបានកែសម្រួលខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
ទី២៖ បានកែសម្រួល និងឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ និងអត្ថបទស៉្បតវីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤រួមមាន៖
*ស្ប៉តវិទ្យុ ចំនួន ៣រឿង ដែលមានចំណងជើងថា៖
១. «ខ្ញុំសុំកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលកត់ត្រាមិនត្រូវទិន្នន័យ»។
២. «ម៉ែ! ខ្ញុំចង់ទៅចុះឈ្មោះបោះឆ្នោត»។
៣. «សុំប្តឹងតវ៉ា»។
*ស្ប៉តវីដេអូ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖
១. «សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ»។
២. «ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ»។
៣. «ឈ្មោះខ្ញុំក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ»។
*ស្ប៉តវីដេអូគំនូរជីវចល ៣ រឿង ដែលមានចំណងជើងថា៖
១. «ឆ្នាំ២០២៤ ខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត»។
២. «ផ្ទេរឈ្មោះបោះឆ្នោតមកឃុំថ្មី»។
៣. «យើងទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង»។
*វីដេអូចម្រៀងកាយវិការ ចំនួន ៣បទ ដែលមានចំណងជើងថា៖
១. «បញ្ជីបោះឆ្នោតចុងក្រោយ»។
២. «ឆ្នាំនេះខ្ញុំទៅចុះឈ្មោះបោះឆ្នោត»។
៣. «បញ្ជីបោះឆ្នោតដំបូង បិទផ្សាយហើយ»។
និងទី៣៖ បានកែសម្រួល និងឯកភាពលើខ្លឹមសារសេចក្តីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាម មេក្រូចល័ត និងវីដេអូ ចំនួន ១រឿង រួមមាន៖
*សេចក្តីជូនដំណឹង ចំនួន៥ ដែលមានចំណងជើងថា៖
១៖ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣។
២៖ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
៣៖ ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត។
៤៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
៥៖ ការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
*ឯកភាពជាគោលការណ៍លើអត្ថបទវីដេអូសម្រាប់បណ្តុះបណ្តាលស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤៕