(ភ្នំពេញ)៖ មន្ដ្រីសាខាកាំកុងត្រូល ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយ មន្ទីរពាណិជ្ជកម្ម គណកម្មាធិការផ្សារ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទំនិញដែលបានដាក់លក់ នៅក្នុងផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌ ប៉ុន្ដែជាលទ្ធផលមន្ដ្រីជំនាញ រកមិនឃើញនូវទំនិញដែល មានសារធាតុគីមីនោះទេ។
មន្ដ្រីសាខាកាំកុងត្រូល បានប្រាប់ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាព ទំនិញដូចជា សៃគុយទាវ មី ប្រហិត ជាពិសេសពិនិត្យទៅលើសាដក ដែលអាជីវករលក់សម្រាប់ ប្រគេនព្រះសង្ឃ ប៉ុន្ដែក្នុងប្រតិបត្តិការនេះ ជំនាញមិនបានរកឃើញសារធាតុគីមីនោះទេ ក៏ព្រោះតែក្រុមអាជីវករ បានការយល់ដឹងខ្ពស់ពីបញ្ហាសុខភាព៕