(សៀមរាប)៖ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក និងក្រុមប្រជាការពារ បានទទួលការឧបត្ថម្ភអាវភ្លៀងពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងបងប្អូនអាជីវករសម្រាប់បំពេញភារកិច្ច ជាពិសេសចូលរួមការសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងកម្មវិធីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានអញ្ជើញមកកាន់ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោស្នងការ បានជួយអាវភ្លៀងចំនួន១០០អាវស្មើនឹង២០០ដុល្លារ និងលោក លួង ចាន់ និងភរិយាជាអាជីវករផ្សារអង្គ្រង បានជួយ៥០អាវផងដែរ។
លោកអធិការនគរបាលស្រុកជំនួសមុខ ឲ្យកម្លាំងនគរបាល និងប្រជាការពារ បានសូមថ្លែងអំណរគុណលោកឧត្តមសេនីយ៍ស្នងការ និងបងប្អូនក្រុមអាជីវករដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងរបស់យើង ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន៕