(ភ្នំពេញ)៖ សាលារៀនអន្តរជាតិ «អាមេរិកាំងប្រ៊ីជ» បានចូលរួមកាន់បិណ្ឌវេន៤ នៅវត្តធុដុង្គចំការដូង ដែលមានការចូលរួមយ៉ាងច្រើន ពីថ្នាក់ដឹកនាំនៃសាលា​,​ លោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្ស ជាច្រើននាក់​។

ក្នុងឱកាសពិធីកាន់បិណ្ឌនេះផងដែរ សាលារៀនអន្តរជាតិ «អាមេរិកាំងប្រ៊ីជ» បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ រួមទាំងចូលបច្ច័យចំនួន១,៨០០ដុល្លារ សម្រាប់គំនូរ នៅក្នុងវត្ដ ធុដុង្គ ចំការដូងនេះ ផងដែរ៕