(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ដែលនៅក្នុងនោះ រួមមាន៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ជំពូក។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរខែ(១២ខែ) របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ (ឆ្នាំទី១ ៖ ២០២៤-២០២៥)
៤-បញ្ហាផ្សេងៗ៕