Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាល​ខេត្តកំពង់ធំ ​​បន្ត​យុទ្ធនាការបាញ់ថ្នាំមូស ការពារជំងឺ «Zika» និងជំងឺគ្រុនឈាម

21-09-2016 11:09

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារសុខាភិបាល ខេត្តកំពង់ធំ ដែលដឹកនាំដោយលោក​អនុប្រធានមន្ទីរ បានចុះអប់រំ និងបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីការពារជំងឺ «Zika» និងជំងឺគ្រុនឈាម នៅក្រុង​ស្ទឹងសែន មានដង់ស៊ីតេប្រជាជនច្រើនជាងគេ។

យុទ្ធនាការបាញ់ថ្នំាមូសនេះ គឺបានបន្ដ ពីខែសីហាកន្លងមក និងបន្ដរហូតមកដល់មកថ្ងៃនេះ និងថ្ងៃស្អែក មួយថ្ងៃទៀត។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ដែរថា យុទ្ធនាការនេះ គឺកំពុងបន្តធ្វើការបាញ់ថ្នាំមូស និងអប់រំប្រជាពលរដ្ឋ រហូតគ្រប់បណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ធំតែម្តង៕