(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសថាការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូន ឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធរាប់ម៉ឺននាក់នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាននិងនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត បានចែកកូនឈើចំនួន ១,៣០០,០០០ដើម ដោយមិនគិតថ្លៃ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងលទ្ធផលជោគជ័យនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់កាកបាទក្រហមកម្ពុជា ក្រុមយុជន ស.ស.យ.ក. ក្រុមកាយឫទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិតផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមរៀបចំក្នុង ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កម្លងមកនះ។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យបន្ការចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត៕