(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោកស្រី ចាន់ ភារី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា (Cambodia Women Enterpreneurs Association-CWEA) ព្រមទាំង សមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់ ពីការងារអាទិភាពរបស់ក្រសួង និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពគាំទ្រ ដើម្បីផ្តល់ភាពអង់អាចដល់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា៕