(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «Sothea Nou» បានបង្ហោះថា «ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសផ្សេង» គឺជាព័ត៌មានក្លែងក្លាយ។
លេខាធិការដ្ឋាន គ.ស.ព.ស បានបញ្ជាក់ថា ប្រទេសកម្ពុជាការពារ និងថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ! គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់បង្កចលាចល បំពុលសង្គមនោះឡើយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕