(ភ្នំពេញ)៖ តុលាការកំពូលនៃប្រទេសកម្ពុជា បានប្រកាសសាលដីកាជាប្រវត្តិសាស្ត្រដើម្បីការពារសិទ្ធិ និង ការពារកុមារក្នុងសំណុំរឿងប្រឆាំងនឹងលោក សុធា អរុណ អតីតនាយកប្រតិបត្តិអង្គការ សុវណ្ណកុមារ និងបក្ខពួកគឺ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៊ុង វាសនា និមល។ លោក សុធា អរុណត្រូវបានតុលាការកាត់ទោស ពីបទ រំលោភសេពសន្ថវៈលើកុមារពីររូប បទឆបោក និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំអនីតិជនអាយុតិចជាង១៥ឆ្នាំ។ លោក សុធា អរុណ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារសរុប ២២ឆ្នាំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារ អិលអិលស៊ីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា តុលាការកំពូល បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយរក្សាសេចក្តីសម្រេចផ្តន្ទាទោសរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ តុលាការកំពូលបានចេញសាលដីការជាលាយលក្ខអក្សរកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារអិលអិលស៊ី៖