(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ ក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោងដឹកនាំដោយលោក ហុក ម៉ុន នាយរងសង្តាត់រដ្ឋបាលជលផលពាមបាង និងជាសមាជិកបានដឹកនាំកម្លាំងចម្រុះ ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកពាមបាងក្នុងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង។
សមត្ថកិច្ចបានបង្ក្រាបបទល្មើសបាន១ករណីរុះរើ បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖
*របាំងសាច់អួនក្រឡាញឹកចំនួន១៣ របាំង ប្រវែង ២១០០ម៉ែត្រ
*ឡុកសាច់អួនក្រឡាញឹកចំនួន១៣គ្រឿង
*លបសាច់អួនក្រឡាញឹកចំនួន ២៦ មាត់
*បង្គោលឈើចំនួន ២៦០០ដើម
*ចាក់ត្រីប្រលែង ទម្ងន់ ១៥គីឡូក្រាម។
ជាមួយគ្នានេះក្រុមការងារបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ព្រោះនេះជារដូវបិទនេសាទ និងចូលរួមសហការជាមួយនឹងកងកម្លាំងមានសមត្ថកិច្ច៕