(ភ្នំពេញ)៖ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានបង្ហាញការងារស្រាវជ្រាវ និងធ្វើកំណាយលើផូស៉ីលចម្រុះដែលមាន វត្តមាននៅប្រទេសកម្ពុជា ខណៈសំណាកផូស៉ីល គឺជាភស្តុមួយបង្ហាញពីការប្រែប្រួលរបស់ធម្មជាតិ។
លោកបានឱ្យដឹងថា នៅក្នុងរយៈពេល៦ឆ្នាំ ក្រុមការងារជំនាញបានរកស្រាវជ្រាវ និងធ្វើកំណាយលើទីតាំងផូស៉ីលចំនួន ៦៧ស្ថានីយ ប៉ុន្តែមានស្ថានីយនៅមានទីតាំងមួយចំនួនទៀតដែលមិនទាន់រកឃើញ និងធ្វើកំណាយ នៅឡើយទេ ព្រមទាំងមានការចងក្រងជាឯកសាររួចរាល់ផងដែរ។
អ្នកជំនាញរូបនេះ បានបន្តថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញសំណាក់ផូស៉ីលមួយចំនួន រួមមាន៖ ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានប្រកាសជាសាធារណៈដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅនោះ គឺជាប្រភេទកម្រធំបំផុតមួយអាយុដល់ទៅ៦៥លាន ទៅ១៩០លានឆ្នាំមុនឯណោះ។
ផូស៉ីលដើមឈើ, ផូស៉ីលសត្វសមុទ្រ, ផូស៉ីលស្លឹកឈើ រួមជាមួយប្រភេទសត្វមួយចំនួនទៀតជាដើម។ល៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖