(ភ្នំពេញ)៖ ព្រឹទ្ធសភា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចនិងអនុម័តយល់ព្រមនូវរបៀបវារៈដូចជា៖
១៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេត។
២៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
៣៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។
៤៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។
៥៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៦៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។
៧៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។
៨៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី។
៩៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
១០៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
១១៖ ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា៕