(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន ដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ លោក Sir Lindsay Hoyle ដែលឡើងកាន់តំណែងជា ប្រធានរដ្ឋសភានៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្នុងសារអបអរសាទរ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ចាក់ថា៖ «ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ភ្លឺស្វាងរបស់ ឯកឧត្តមប្រធាន ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងស្ថាប័ននីតិប្បញ្ញត្តិ និងព្រះរាជាណាចក្រយើងទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅ មកនៃប្រជាជនយើងទាំងពីរ»។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតីបានសម្តែងនូវអំណរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោក Sir Lindsay Hoyle ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភាសាជាថ្មី នៃចក្រភពអង់គ្លេស និងបានជូនពរ លោកប្រធាន ព្រមទាំងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជ័យជម្នះគ្រប់ភារកិច្ច។
លោក Lindsay Harvey Hoyle ជាអ្នកនយោបាយជនជាតិអង់គ្លេស ដ៏ខ្លាំងពូកែម្នាក់ និងជាប្រធានសភាតាំងពីឆ្នាំ 2019 និងជាសមាជិកសភាសម្រាប់ Chorley តាំងពីឆ្នាំ 1997៕